Home How To រដូវភ្លៀងមកដល់ គួរដឹងគន្លឹះសំខាន់ក្នុងការថែទាំ និងត្រួតពិនិត្យរថយន្ត

រដូវភ្លៀងមកដល់ គួរដឹងគន្លឹះសំខាន់ក្នុងការថែទាំ និងត្រួតពិនិត្យរថយន្ត

វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​គួរ​មាន​វិធាន​ការពារ​ទុក​ជា​មុន ដើម្បី​រក្សា​សុវត្ថិភាព​ពេល​កំពុង​បើកបរ ជា​ពិសេស​ក្នុង​រដូវ​ភ្លៀង​ដែល​​កំពុង​​ចូល​មក​ដល់​នេះ។ ជា​ធម្មតា​ពេល​បើកបរ​ក្នុង​រដូវ​វស្សា អ្នក​តែង​ជួប​ប្រទះ​ផល​វិបាក​ផ្សេង​ៗ​ដូច​ជា ពិបាក​ក្នុង​ការ​មើល​ផ្លូវ ផ្លូវ​មាន​ទឹក​លិច ផ្លូវ​រអិល​ពិបាក​ចាប់​ហ្វ្រាំង ការ​ខូច​ខាត​ផ្នែក​ខាង​ក្រោម​រថយន្ត​ដោយ​សារ​តែ​មាន​ទឹក និង​ភក់​ខ្ទាត​ទៅ​ជាប់​នៅ​កន្លែង​ទាំង​នោះ​ដែល​បង្ក​ឲ្យ​មាន​ការ​ច្រែះ ខូច​ជា​ដើម។

ដូច​នេះ​ហើយ អ្នក​គួរ​យល់​ដឹង​អំពី​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ ដើម្បី​ជៀសវាង​ហានិភ័យ​ដែល​អាច​កើត​មាន​ក្នុង​ពេល​បើកបរ​ក្នុង​រដូវ​វស្សា ៖

១. ពិនិត្យ​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​ផ្លូវ​របស់​រថយន្ត

ការ​មើល​ឃើញ​ច្បាស់​នៅ​ពេល​បើកបរ​ជា​ផ្នែក​មួយ​ចាំ​បាច់​បំផុត​សម្រាប់​ការ​បើកបរ​រថយន្ត​នៅ​ពេល​យប់ ឬ​ពេល​ភ្លៀង​ខ្លាំង ដូច​នេះ​ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​ចង្កៀង​ផ្នែក​ខាង​មុខ និង​ផ្នែក​ខាង​ក្រោយ​រថយន្ត​ដំណើរ​ការ​ល្អ​ជានិច្ច។ ប្រសិន​បើ​ចង្កៀង​រថយន្ត​អ្នក​មាន​សភាព​ស្រអាប់ ភ្លើង​មើល​ទៅ​មិន​សូវ​ភ្លឺ អ្នក​គួរ​យក​រថយន្ត​ទៅ​សំអាត​ចង្កៀង​ចេញ ឬ​ប្ដូរ​អំពូល​ថ្មី​តែ​ម្ដង។

២. ពិនិត្យ​ផ្នែក​ដំបូល កញ្ចក់​ទ្វារ​រថយន្ត

ប្រសិន​បើ​រថយន្ត​អ្នក​មាន​ដំបូល​កញ្ចក់​បិទ​បើក ជា​បឋម​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ឆែក​មើល​នូវ​ដំណើរការ​បិទ​/បើក​កញ្ចក់​ដំបូល​លើ​ ថា​តើ​វា​ដំណើរ​ការ​ធម្មតា​ឬទេ។ លើស​ពី​នេះ​ទៅទៀត​ដើម្បី​ជៀសវាង​ភាព​មិន​ប្រក្រតី​ណា​មួយ ដូច​ជា​ការ​បិទ​មិន​ជិត​ដោយ​សារ​ធូលី​ដី ឬ​មាន​ទឹក​ដក់​មិន​ហូរ​ល្អ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​លេច ជ្រាប​ទឹក​ភ្លៀង​ស្រក់​ចូល​រថយន្ត។

៣. ពិនិត្យ​ផ្លិត​ទឹក

ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ត្រូវ​ពិនិត្យ​មើល​ប្រតិបត្តិការ​ផ្លិត​ទឹក​មុខ​ក្រោយ ជៀស​វាង​មាន​ការ​រហែក​ជ័រ​បក់​ទឹក ឬ​ផ្លិត​ទឹក​មិន​ដំណើរ​ការ​ប្រក្រតី​ទៅ​តាម​ចលនា​លឿន​យឺត​ជា​ដើម។

៤. ត្រួត​ពិនិត្យ​ប្រព័ន្ធ​ជើង​ក្រោម​រថយន្ត

ពេល​អ្នក​បើកបរ​កាត់​ទឹក ឬ​ចត​ក្នុង​ទឹក​ជម្រៅ​ណា​មួយ ទឹក​អាច​ជ្រាប​ចូល​ក្នុង​គ្រឿង​បង្គំ​មួយ​ចំនួន​នៃ​ផ្នែក​ខាង​ក្រោម​របស់​រថយន្ត​បាន ដូច​នេះ​អ្នក​ត្រូវ​ពិនិត្យ​មើល​ប្រព័ន្ធ​ជើង​ក្រោម​រថយន្ត​ជៀសវាង​បញ្ហា​ទឹក​ជ្រាប​ដល់​ទីតាំង​សុវត្ថិភាព​ណា​មួយ​បាន។ អ្នក​ត្រូវ​ពិនិត្យ​ទៅ​លើ​ប៉ាឡុង តើ​វា​មាន​របូត ឬ​រលុង​កន្លែង​ណា​មួយ​ឬ​អត់ និង​ត្រូវ​ពិនិត្យ​មើល​ការ​លេច​ជ្រាប​មាន​ដូច​ជា បូម កាទែន​ម៉ាស៊ីន និង​ប្រអប់​លេខ​ជា​ដើម។ ប្រការ​សំខាន់​មួយ​ទៀត​ត្រូវ​ពិនិត្យ​មើល​កៅ​ស៊ូ​ការពារ​ដី មាន​ដូច​ជា​កៅស៊ូ ​ឬ​ទីល​ចង្កូត កៅ​ស៊ូ​អាប៊ូហ្សេ កៅស៊ូ​ទាំងអ​ស់​នេះ​គឺ​សម្រាប់​ការពារ​ដី និង​ទឹក​មិន​ឲ្យ​ចូល​នៅ​ពេល​អ្នក​បើកបរ​កាត់ទឹក កាត់​ភក់ ដែល​អាច​ធ្វើ​ឲ្យ​គ្រឿង​បង្គំ​ផ្នែក​ខាង​ក្រោម​ច្រែះ ធ្វើ​ឲ្យ​ការ​បើកបរ​មាន​បញ្ហា។ ចំណុច​ចាំ​បាច់​មួយ​ទៀត អ្នក​ត្រូវ​ពិនិត្យ​មើល​កាឡេ​ខ្វែង ប្រសិន​បើ​កាឡេ​ខ្វែង​រថយន្ត​អ្នក​រលុង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ដាក់លេខ ធ្វើ​ឲ្យ​រថយន្ត​កន្ត្រាក់​នៅ​ពេល​បើកបរ។ ម្យ៉ាង​ទៀត​ត្រូវ​ត្រួត​ពិនិត្យ​ប្រេង​ប៉ុង​ថា​មាន​ការ​លេច​ជ្រាប​ដែរ​ ឬទេ ជៀសវាង​បញ្ហា​ផ្សេងៗ​ដែល​អាច​កើត​មាន​ពេល​បើកបរ​ផ្លូវ​ឆ្ងាយ។

៥. ត្រួត​ពិនិត្យ​ប្រព័ន្ធ​ហ្វ្រាំង​រថយន្ត

ហ្វ្រាំង គឺ​ជា​ប្រព័ន្ធ​មួយ​ដ៏​សំខាន់​ដូច​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដែល​មាន​នូវ​ក្នុង​តារាង​ត្រួត​ពិនិត្យ​រថយន្ត​ផង​ដែរ។ អ្នក​គួរ​យក​រថយន្ត​ទៅ​ត្រួត​ពិនិត្យ​ដោយ​ជាង​ជំនាញ​នូវ​យានដ្ឋាន​ដើម្បី​ធានា​ថា​ស្បែក​ហ្វ្រាំង​នៅ​មាន​កម្រាស់​ក្រាស់​និង​មិន​ខូច​គុណភាព។ មិន​តែ​ប៉ុណ្ណោះ​អ្នក​ត្រូវ​ពិនិត្យ​ប្រេង​ហ្វ្រាំង​ផង​ដែរ។

៦. ត្រួត​ពិនិត្យ​ផ្នែក​ខ្សែពាន​រថយន្ត

ដោយសារ​ខ្សែពាន​ទាំង​នេះ​ធ្វើ​មក​ពី​កៅស៊ូ ហេតុ​នេះ​ហើយ​ប្រសិន​បើ​វា​ដាច់ ឬ​រហែក ម៉ាស៊ីន​ទាំងអស់​ក្នុង​រថយន្ត​នឹង​លែង​ដំណើរ​ការ។ កត្តា​មួយ​ទៀត គឺ​ពេល​ដែល​ខ្សែពាន​ទាំង​នេះ​ត្រូវ​ទឹក វា​បង្កើត​ឲ្យ​មាន​ភាព​រអិល និង​មាន​ភាព​លំបាក​ក្នុង​ការ​អូស​ម៉ាស៊ីន។ ដូច្នេះ​ហើយ អ្នក​គួរ​ឧស្សាហ៍​ឆែក​មើល​ខ្សែ​ពាន​ម៉ាស៊ីន​កុំ​ឲ្យ​មាន​ការ​លេច​ធ្លាយ​ទឹក​ពី​គម្រប​រថយន្ត​ចូល​ទៅ​ខាង​ក្នុង និង​គួរ​ប្ដូរ​វា​ចោល​ពេល​ដែល​វា​មាន​ភាព​ចាស់​ខ្លាំង។

៧. ត្រួត​ពិនិត្យ​សំបក​រថយន្ត

ការ​ត្រួត​ពិនិត្យ​សំបក​កង់​មិន​សំដៅ​តែ​លើ​សំពាធ​កង់​មួយ​មុខ​នោះ​ទេ យើង​ត្រូវ​ពិនិត្យ​មើល​កាលបរិច្ឆេទ​នៅ​លើ​សំបក​កង់ ប្រសិន​បើ​សំបក​កង់​រថយន្ត​ផុត​ថ្ងៃ​ហួស​កំណត់​អ្នក​ត្រូវ​ប្តូរ​ចេញ​ភ្លាម​ទោះ​បី​ជា​ក្រឡា​កង់​នៅ​មាន​កម្រាស់​ក្រាស់​ក៏​ដោយ។ មួយ​វិញ​ទៀត អ្នក​ត្រូវ​ពិនិត្យ​មើល​កម្រិត​នៃ​កម្រាស់​សំបក​កង់​ដែល​បាន​កំណត់​ដោយ​រោងចក្រ​ផ្ទាល់ ថា​ដល់​ពេល​ដែល​គួរ​ប្ដូរ​សំបក​កង់​ ឬ​នៅ។

៨.​ត្រួត​ពិនិត្យ​មើល​អាគុយ​របស់​រថយន្ត

អ្នក​គួរ​ពិនិត្យ​នៅ​លើ​ក្បាល​អាគុយ ប្រសិន​បើ​ក្បាល​អាគុយ​មាន​ស្នឹម អ្នក​គួរ​យក​ទឹក​ក្ដៅ​មក​លាង​សំអាត​ត្រង់​កន្លែង​ដែល​មាន​ស្នឹម ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ពេល​បញ្ឆេះ​រថយន្ត។ ម្យ៉ាង​ទៀត គួរ​ពិនិត្យ​កម្រិត​អាស៊ីដ​ក្នុង​អាគុយ បើ​កម្រិត​អាស៊ីដ​ឡើង​ខ្ពស់​នោះ​បញ្ជាក់​ថា​ដល់​ពេល​ប្ដូរ​អាគុយ​ថ្មី​ហើយ។

៩. លាង​សំអាត និង​ប៉ូលា​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ

នៅ​ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​សើម​វា​ជា​ការ​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​លាង​សំអាត​ស្នាម​ទឹក​ជាប់​លើ​ថ្នាំ​រថយន្ត។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ការ​លាង​និង​ប៉ូលា​រថយន្ត​បាន​ត្រឹមត្រូវ អាច​ជួយ​សំអាត​ស្នាម​ទាំង​នោះ​បាន។ ការ​សំអាត​កញ្ចក់​រថយន្ត​បាន​ស្អាត​ល្អ ក៏​អាច​ជួយ​លោក​អ្នក​មើល​បាន​ច្បាស់​ពេល​បើកបរ​ផង​ដែរ។ ម្យ៉ាង​ទៀត លោក​អ្នក​គួរ​ប្រើ​ទឹក​ជូត​កញ្ចក់​ដើម្បី​សំអាត​កញ្ចក់​ជុំ​វិញ​រថយន្ត​បាន​ស្អាត​ល្អ។

១០. ត្រូវ​ប្រុង​ប្រយ័ត្ន កុំ​បើកបរ​លឿន​ពេក​នៅ​ពេល​ភ្លៀង

បន្ទាប់​ពី​អ្នក​បាន​ធ្វើ​តាម​គន្លឹះ​មួយ​ចំនួន​ដែល​បាន​រៀបរាប់​ខាង​លើ អ្នក​ក៏​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពេល​បើកបរ​នៅ​រដូវ​ភ្លៀង។ អ្នក​មិន​ត្រូវ​ចាប់​ហ្វ្រាំង​បន្ទាន់​ភ្លាមៗ​នោះ​ទេ ហើយ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ជានិច្ច។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​រក្សា​លំនឹង​កង់​ជៀសវាង​ការ​រអិល។ អ្នក​គួរ​បើកបរ​នៅ​ជួរ​កណ្ដាល​នៃ​ផ្លូវ ព្រោះ​ពេល​មាន​ភ្លៀង​ធ្លាក់ ផ្នែក​សង​ខាង​ផ្លូវ​តែង​មាន​ទឹក​លិច។

ដូចនេះ​ហើយ ដើម្បី​ជៀសវាង​បញ្ហា​ទាំង​អស់​នេះ​អ្នក​អាច​យក​រថយន្ត​ទៅ​យានដ្ឋាន​ជួសជុល​និង​ថែទាំ​រថយន្ត ឬ​អ្នក​មក​កាន់​មជ្ឈមណ្ឌល​ថែទាំ និង​ជួសជុល​រថយន្ត Ford ផ្ទាល់​ដើម្បី​ឲ្យ​ជាង​ដែល​មាន​ជំនាញ​ច្បាស់​លាស់​ធ្វើ​ការ​ត្រួត​ពិនិត្យ ឬ​ជួសជុល​រថយន្ត​អ្នក​មុន​រដូវ​វស្សា​ខិត​ជិត​មក​ដល់៕

Must Read

ទំនេរៗ! ឆែក​អាគុយ​ឡាន​សិន​មុន​បើក​ចេញ​ទៅ​ក្រៅ

ជាទូទៅ​អ្នក​ដែល​ប្រើ​ប្រាស់​រថយន្ត​ មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​អាគុយ​ឡាន​ ​ឲ្យ​តែ​ដេរ​ទៅ​​ឆេះ​មិន​សូវ​ខ្វល់​​ច្រើន​ឡើយ​។ មាន​សញ្ញា​ណ​​មួ​យ​ចំនួន អាច​ឲ្យ​អ្នក​ដឹង​​មុន​ថា​អាគុយ​ឡាន​​អ្នក​ជិត​ខូច​ឬ​មិន​សាក​ភ្លើង​។ លោក អ៊ុយ សាខន ជា​គ្រូ​​បណ្ដុះ​បណ្ដាល​បច្ចេកទេស​រថយន្ត​នៅ​សាលា​ JVC បាន​ប្រាប់ Sabay ថា​ អា​គុយ​ឡាន​មាន​ពី​​រ​ប្រភេទ ​គឺ​អាគុយ​ស្ងួត​និង​អាគុយ​ទឹក​។ ចំពោះ​អាគុយ​ស្ងួត​...

រដូវភ្លៀងមកដល់ គួរដឹងគន្លឹះសំខាន់ក្នុងការថែទាំ និងត្រួតពិនិត្យរថយន្ត

វា​ជា​រឿង​សំខាន់​ណាស់​ដែល​អ្នក​គួរ​មាន​វិធាន​ការពារ​ទុក​ជា​មុន ដើម្បី​រក្សា​សុវត្ថិភាព​ពេល​កំពុង​បើកបរ ជា​ពិសេស​ក្នុង​រដូវ​ភ្លៀង​ដែល​​កំពុង​​ចូល​មក​ដល់​នេះ។ ជា​ធម្មតា​ពេល​បើកបរ​ក្នុង​រដូវ​វស្សា អ្នក​តែង​ជួប​ប្រទះ​ផល​វិបាក​ផ្សេង​ៗ​ដូច​ជា ពិបាក​ក្នុង​ការ​មើល​ផ្លូវ ផ្លូវ​មាន​ទឹក​លិច ផ្លូវ​រអិល​ពិបាក​ចាប់​ហ្វ្រាំង ការ​ខូច​ខាត​ផ្នែក​ខាង​ក្រោម​រថយន្ត​ដោយ​សារ​តែ​មាន​ទឹក និង​ភក់​ខ្ទាត​ទៅ​ជាប់​នៅ​កន្លែង​ទាំង​នោះ​ដែល​បង្ក​ឲ្យ​មាន​ការ​ច្រែះ ខូច​ជា​ដើម។ ដូច​នេះ​ហើយ អ្នក​គួរ​យល់​ដឹង​អំពី​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដែល​អ្នក​គួរ​ធ្វើ ដើម្បី​ជៀសវាង​ហានិភ័យ​ដែល​អាច​កើត​មាន​ក្នុង​ពេល​បើកបរ​ក្នុង​រដូវ​វស្សា ៖ ១....

មាន​ទៅ​អន់​អី បើក​លក់​បាន ៧៣ វិនាទី ROG Phone II ដាច់​អស់ ១ មុឺន​គ្រឿង

នា​ព្រឹត្តិការណ៍ Flash sale ជា​លើក​ដំបូង​ក្នុង​ការ​ដាក់​លក់ ROG Phone II ​ក្រុមហ៊ុន Asus ​បាន​លក់​ដាច់ Gaming Smartphone ជំនាន់​ថ្មី​នេះ​ដល់​ទៅ ១០ ០០០ គ្រឿង​ត្រឹម​រយៈ​ពេល ៧៣ វិនាទី។ នេះ​ឆ្លើយតប​ទៅ​នឹង​ការ​កក់​ទុក​ជា​មុន​របស់​អតិថិជន​ប្រមាណ ២,៥ លាន​ដង​នៅ​លើ​គេហទំព័រ JD.com...

នេះជម្រើសពណ៌ ៤ នៃ Galaxy Note10 និង Note10+

Galaxy Note10 និង Note10+ នឹង​ប្រកាស​ចេញ​ផ្លូវ​ការ​ក្នុង​ពេល​ ៦ ថ្ងៃ​ទៀត ហើយ​ការ​លេច​ធ្លាយ​ហាក់​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ ក្រោយ​ពី​បាន​​ឃើញ​ជម្រើស​​ពណ៌​ផ្កាឈូក​របស់ Galaxy Note10 កាល​ពី​ម្សិលមិញ​រួច​មក ពេល​នេះ​មាន​លេច​ចេញ​ជម្រើស​​ចំនួន ២ ទៀត​នៃ​ត្រកូល Note ថ្មី។ ជម្រើស​ពណ៌​លេច​ចេញ​ថ្ងៃ​នេះ​គឺ​មាន​ពណ៌​ស (Aura...

បុរស​ម្នាក់​ដាក់​លក់​ហ្គេម​ ​សល់​ពី ៣០​ ឆ្នាំ​មុន​ក្នុង​តម្លៃ​​ ១ ម៉ឺន​ដុល្លារ

លោក Scot Amos ដែល​រស់​នៅ​រដ្ឋ Nevada នៃ​សហរដ្ឋអាមេរិក បាន​រក​ឃើញ​ហ្គេម​របស់​ខ្លួន​ ដែល​សល់​តាំង​ពី ៣០ ឆ្នាំ​មុន​ ។ Nintendo's Kid Icarus ជា​ហ្គេម​ដែល​​គ្រួសារ​គាត់​បាន​ទិញ​​ក្នុង​តម្លៃ ៣៨,៤៥ ដុល្លារ កាល​ពី ៣ ទសវត្សរ៍​មុន។